ឯកឧត្តម នូ សាខន បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការចាត់មិទ្ទីង អបអរសាទរទិវាជ័យជម្មះ ៧មករា


ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នេះ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានបើកកិច្ចប្រជុំ ការងារគណបក្ស នៅមន្ទីរគណបក្សខេត្ត ដើម្បី ៖
១-ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការចាត់មិទ្ទីង អបអរសាទរទិវាជ័យជម្មះ ៧មករា ។
២ -ផ្សព្វផ្សាយការចូលរួមសន្និបាតការងារចលនាមហាជន នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នៅថ្ងៃទី២១-២១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ។
៣-ផ្សព្វផ្សាយផែនការដឹកនាំប្រតិភូមន្ត្រីគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទៅទស្សនកិច្ចសិក្សា នៅវិមានឈ្នះ ឈ្នះ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ។
សមាសភាពអញ្ជើញចូលរួមមាន ៖ ប្រធាន-អនុប្រធានមន្ទីរគណបក្សខេត្ត, ប្រធានគណៈទាំង៤, ប្រធាន-អនុប្រធានប្រចាំការគណបក្សក្រុង-ស្រុក សរុបវត្តមាន ៣១នាក់។