មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំង ដែលកំពុងរងផលប៉ះពាល់ដែលខ្វះទឹក ចំនួន ៥៣៥ហិកតា


ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកមានកម្លាំង ៦៥សេះ ចំនួន ០១គ្រឿង ទៅបូមទឹកពីស្ទឹងសែន ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំង ដែលកំពុងរងផលប៉ះពាល់ដែលខ្វះទឹក ចំនួន ៥៣៥ហិកតា ស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។