កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដើម្បីបញ្ជ្រាបការយល់ដឹង បន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ និង ក្រុង ស្រុក ខេត្ត


កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីខ្លឹមសារសំខាន់ៗ នៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដើម្បីបញ្ជ្រាបការយល់ដឹង បន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ និង ក្រុង ស្រុក ខេត្ត ក្នុងខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអនុប្រធានរតនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាល អភិបាលរងក្រុង-ស្រុក និងមន្ត្រីជំនាញរបស់រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត សរុប ៦៥នាក់ ៕