គម្រោងវិនិយោគ៣ថ្មីទៀត សរុបទុនវិនិយោគជាង១០លានដុល្លារត្រូវបាន CDC អនុម័តឲ្យដំណើរការ !


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តគម្រោងវិនិយោគថ្មីចំនួន៣ទៀត ដែលសរុបទុនវិនិយោគជាង១០លានដុល្លារ បង្កើតការងារថ្មីជាងច្រើនពាន់កន្លែង ជូនដល់ប្រជាពលរដ្ឋ។

Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ S W J (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភូមិបូរីកម្មករ សង្កាត់ច្បារមន ខណ្ឌច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៥៥កន្លែង។

២៖ LEADING STAR (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៨៨១កន្លែង។

៣៖ JAM STAR PACKAGING TECHNOLOGY CO.,LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ និងបោះពុម្ពគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៩កន្លែង៕