រដ្ឋបាលស្រុកបូទុមសាគរ បើកវគ្គ បណ្តុះបណ្តាល អំពី សៀវភៅណែនាំ ស្តីពីការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍


ថ្ងៃពុធ ៧ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយក្រុមការងារថ្នាក់ខេត្ត បើកវគ្គបណ្តុះបណ្តាល អំពី សៀវភៅណែនាំ ស្តីពីការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍ សម្រាប់ ឃុំ សង្កាត់ ដោយមានការចូលរួម លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និង លោកនាយករងរដ្ឋបាល លោកស្រីអនុប្រធានការិ. និងមន្រ្តីសាលាស្រុក លោកស្រីប្រធាន គ.ក.ស.ក និង លោកស្រីទទួលបន្ទុក គ.ក.ន.ក ឃុំ លោកជំទប់ និងក្រុមប្រឹក្សាឃុំ ស្មៀន និងលោកស្រី ប្រធាន អនុប្រធានការិ.ជំនាញជុំវិញស្រុក ។