អភិបាលបាលស្រុកបូទុមសាគរ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យថ្មស


ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ នាទីព្រឹក លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យថ្មស ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយករងរដ្ឋបាល ការិយាល័យអប់រំ មេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អ្នកចូលរួម សរុបចំនួន១៦៥នាក់ ។