សន្និបាតគណៈចលនាមហាជន៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងពីសមិទ្ធផល និងភាពជោគជ័យនូវកំណែទម្រង់វិស័យអប់រំ…


ក្នុងបទអន្តរាគមន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ លើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ លើការងារចលនាយុវជន  ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានគណៈចលនាយុវជនបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗក្នុងក្របខ័ណ្ឌការងារចលនាយុវជន ក្នុងនោះរួមមានការសម្រេចបានប្រកបដោយជោគជ័យនូវកំណែទម្រង់វិស័យអប់រំ។

ឯកឧត្តមឯកឧត្តមបណ្ឌិតសភាចារ្យ  បានលើកឡើងបន្តទៀតថា សមិទ្ធផលនេះបាននាំឱ្យគណបក្សទទួលបានការគាំទ្រពីស្រទាប់មហាជន ជាពិសេសក្នុងចំណោមយុវជនជាសិស្សានុសិស្ស និងគ្រូបង្រៀន ក៏ដូចជាបានទាក់ទាញសណ្តានចិត្តរបស់មាតាបិតាអាណាព្យាបាលសិស្សផងដែរ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីពិធីបើកបានចាប់ផ្តើមដំណើរការរួចមក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន ក៏បានបន្តដឹកនាំអង្គពិធី ដើម្បីពិភាក្សាបន្ត។

សូមជម្រាបជូនផងដែរថា ពិធីបិទនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕