ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអញ្ជើញដឹកនាំកិច្ច ប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី៥៨


ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការ​មូល​បត្រ​​កម្ពុជា បានអញ្ជើញដឹកនាំកិច្ច ប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី៥៨ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​៣ ខែធ្នូ ឆ្នាំ២០១៩។

បន្ទាប់ពីមន្ត្រីជំនាញធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សា​ផ្លាស់ប្តូរ​យោ​ប​​ល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយទៅលើឯកសារ ដែលរៀប​ចំដោ​យ​នា​យ​ក​ដ្ឋា​ន​ជំនាញនៃគណៈកម្មការ​មូល​បត្រ​​កម្ពុជា ហើយអង្គប្រជុំបានសម្រេចរបៀ​ប​វារៈរួមមាន៖

ទី១- អនុម័​ត​លើ​គ​ម្រោងថវិការបស់គ.ម.ក. សម្រាប់ឆ្នាំ២០២០។

ទី២- អនុម័ត​ដោ​យ​ផ្ត​ល់​កា​រ​អ​នុ​ញ្ញា​ត​ជា​គោលការណ៍ លើសំណើរសុំធ្វើជាក្រុមហ៊ុនចែកចាយ លក់ ទិញត្រឡប់មក វិញ ឬទូ​ទាត់​សងរបស់ក្រុមហ៊ុនស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប អ៊ីនវេសម៉ិន ម.ក។

ទី៣- អនុម័ត ដោយផ្តល់ការអនុញ្ញាត ជាគោលការណ៍ លើសំណើសុំអាជ្ញា​ប័ណ្ណ​ឈ្មួញ​ជើងសារ ឧបក​រណ៍និស្សន្ទរបស់ក្រុមហ៊ុន អាយ អេហ្វ អិកស៍ ឯ.ក។ ទី៤- អនុម័​ត​លើ​សេ​ច​ក្តី​ព្រាង វិសោធនកម្មចំនួនបីគឺ (១)វិធានចុះបញ្ជីលក់មូលបត្រ, (២)វិធានប្រតិបត្តិ​ការ​ទីផ្សា​រមូលបត្រ និង(៣). វិធានរក្សាទុកមូលបត្រ របស់ក្រុមហ៊ុនមូលបត្រកម្ពុជា។

ទី៥- អនុម័ត​ជាគោ​ល​កា​រ​ណ៍លើសំណើសុំការអនុញ្ញាតលើផលិត​ផល​ឧប​ក​រ​ណ៍​និ​ស្ស​ន្ទ ដែលត្រូវធ្វើការជួញដូររបស់​ក្រុមហ៊ុនក្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ឯ.ក៕