ឯកឧត្ដម ឈា ប៊ុនរិទ្ធ បានចុះពិនិត្យ វាយតម្លៃការងារទន្លេក្នុងខេត្តកំពង់ចាម


ព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ​ ឯកស័ក​ ពស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩​ ឯកឧត្ដម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល ៖
១-គម្រោងសាងសង់បេតុងការពារច្រាំងទន្លេមេគង្គ ប្រវែង ១៧០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម
២-គម្រោងការពារច្រាំងទន្លេមេគង្គ ដំណាក់កាលទី ១ ប្រវែង ១.៨៣០ម៉ែត្រ ដោយប្រេីបាវGeo-bag ស្ថិតនៅឃុំពាមកោះស្នា និងឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
ក្នុងខណៈនៃការចុះត្រួតពិនិត្យ​ និងប្រគល់-ទទួលនេះដែរ ឯកឧត្តមអគ្គនាយកបច្ចេកទេស បានមានប្រសាសន៍ជម្រាបជូនដល់គណ:កម្មាធិការ អំពីបច្ចេកទេសនៃការសាងសង់ច្រាំង​ ជាពិសេសលើការងាររៀបចំប្រព័ន្ធដោះទឹកក្នុងដី​ដោយប្រើកញ្ចែងថ្ម និងបំពង់ទទួលជម្រាបទឹកពីក្នុងដី ដើម្បីកាត់បន្ថយកំលាំងសំពាធធាក់មកលើជញ្ចាំងច្រាំងទន្លេ​ ដែលអាចបណ្តាលឲ្យប្រេះ​ ឬបាក់ស្រុត​ ហេីយឈានទៅខូចខាតទាំងស្រុង ៕