មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ៨០ហិកតា


នៅថ្ងៃអង្គារ ១៣រោច​ ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​២៤ ខែធ្នូ​ ឆ្នាំ​២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ៨០ហិកតា លេីផ្ទៃដីសរុប ១១០ហិកតា ដោយចល័តទីតាំងម៉ាសុីន កម្លាំង ២៧សេះ ចំនួន ០១គ្រឿង ប្រភពទឹកបឹងធំ ស្ថិតនៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕