លោក ភុំ រ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំនាងទើត និងឃុំទឹកជ្រៅ និងពិនិត្យការសាងសង់របងស្នាក់ការឃុំនាងទើត


កាលពីថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៩ លោក ភុំ រ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះស្រុកតំបែរ និងជាប្រធានក្រុមការងារចុះជួយឃុំនាងទើត និងឃុំ ទឹកជ្រៅ បានអញ្ជើញដឹកនាំក្រុមការងារចុះទៅមូលដ្ឋានឃុំនាងទើត និងឃុំទឹកជ្រៅ ស្រុក តំបែរ ក្រោយពីអវត្តមានអស់រយះពេលពីរសប្តាហ៏កន្លងមកដោយ ជាប់បំពេញបេសសកម្មនៅបរទេសក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អពីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃប្រទេសចិន ។ លោកប្រធាន បាននាំមកនូវការនឹករលឹកសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ព្រមទាំងនាំយកថវិកាឯកឧត្តមរដ្ឋមន្រ្តីមួយចំនួន និងសម្ភារៈមួយចំនួនទៀតដើម្បីដោះស្រាយតាមសំណូមពរជូនប្រជាពលរដ្ឋ។