រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការទប់ស្កាត់ការលក់នំចំណីផ្អែម និងភេសជ្ជៈផ្អែមនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ


នារសៀលថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការទប់ស្កាត់ការលក់នំចំណីផ្អែម និងភេសជ្ជៈផ្អែមនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការរងនគរបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវធុហត្ថរាជធានីភ្នំពេញ លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌទាំង១៤។