កិច្ចប្រជុំផ្សព្វផ្សាយណែនាំស្ដីពីដំណើរការសមាហរណកម្មបុគ្គលិកដែលកំពុងបម្រេីការងារនៅរដ្ឋបាលក្រុង ស្រុក និងការិយាល័យជំនាញនានានៅថ្នាក់ក្រុង ស្រុក ទៅក្នុងរចនាសម្ព័នថ្មី នៃរដ្ឋបាលក្រុង ស្រុក


ថ្ងៃ អង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តសៀមរាប មានបេីកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីដំណើរការសមាហរណកម្មបុគ្កលិកដែលកំពុងបម្រេីការនៅរដ្ឋបាលក្រុង ស្រុក និងការិយាល័យជំនាញនានានៅថ្នាក់ក្រុង ស្រុក ទៅក្នុងរចនាសម្ព័នថ្មី នៃរដ្ឋបាលក្រុង ស្រុកដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត សៀមរាប និងមានការចូលរួមពីនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធជុំវិញខេត្តសរុបចំនួន ៩៦នាក់។

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំនេះ ក្នុងគោលបំណង សំខាន់ៗ ដូចខាងក្រោម ៖
-ធានានូវគោលការណ៍លប្រសិទ្ធភាព ពិគ្រោះយោបល់ តម្លាភាព អព្យាក្រឹត្យ និងសមធម៌
-ធានានូវអត្ថប្រយោជន៍នានារបស់បុគ្កលិក ដូចជា ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ថ្នាក់ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ
-ធានានូវនិរន្តរភាពការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងកាផ្ដល់សេវានានាទាំងក្នុងដំណាក់កាលធ្វេីសមាហរណកម្ម និងក្រោយពេលធ្វេីសមាហរណកម្ម
-ធានាថាមន្ត្រីជំនាញ នៃវិស័យនីមួយៗ ត្រូវបានធ្វេីសមាហរណកម្មទៅក្នុងការិយាល័យដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន៕