វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ


នារសៀលថ្ងៃ អង្គារ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៩ នៅខណ្ឌ ៧មករា បានប្រារព្ធវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋចំនួន ៥៩១ នាក់ ស្ត្រីចំនួន ១៩៨នាក់ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ ៧មករា និងលោកជំទាវ កែវ សុខពិសី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
តាមរយៈវេទិកានេះ បងប្អូនប្រជាពលរដ្ឋមួយចំនួន បានលើកឡើងនូវសំណូមពរមួយចំនួនដើម្បីអោយរដ្ឋបាលសាលារាជធានីជួយដោះស្រាយ ដូចជា ការបញ្ចេញសំរាម សណ្តាប់ធ្នាប់សាធារណៈ បញ្ហាលូ ការចុះបញ្ជីកម្មសិទ្ធដីធ្លី បញ្ហាពន្ធដា និងបញ្ហាបរិស្ថាន ដែលពាក់ព័ន្ធ ជាមួយនឹងជីវភាពរស់នៅ ជាប្រចាំរបស់ពួកគាត់។