ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋានបានរៀបចំតម្លើងម៉ាសុីនបូមទឹកសង្គ្រោះស្រូវប្រាំងចំនួន ១៧០ហិកតា


នៅថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋានបានរៀបចំតម្លើងម៉ាសុីនបូមទឹកខ្នាតមធ្យមកម្លាំង ៦៥សេះ ចំនួន ០១គ្រឿង បន្ថែមជំនួយម៉ាសុីនចល័តខ្នាតតូចកំពុងដំណើរការបូមនៅទីតាំងតែមួយ ចំនួន ០៥គ្រឿង ដើម្បីបូមទឹកសង្គ្រោះស្រូវប្រាំងចំនួន ១៧០ហិកតា ស្ថិតនៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយបូមចេញពីប្រភពទឹកបឹងកណ្តេរ មកទម្លាក់ចូលប្រឡាយមេទំនប់កណ្តេរ ៕