ឯកឧត្តម នូ សាខន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំការងារគណបក្ស ដើម្បីត្រៀមរៀបចំ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាជ័យជម្នះ ៧មករា


ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩ នេះ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំការងារគណបក្ស (នៅសាលប្រឍជុំមន្ទីរបក្សខេត្ត ) ដើម្បី ណែនាំ និងប្រគល់ភារកិច្ចជាក់ស្តែងត្រូវអនុវត្ត ជូនដល់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធានាឲ្យការចាត់មិទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាជ័យជម្នះ ៧មករា ដែលមាន មហាជនចូលរួម ៥ ០០០នាក់ ឲ្យប្រព្រឹត្តទៅ សម្រេចបានលទ្ធផលល្អ ទាំងរូបភាព និងខ្លឹមសារ។
សមាសភាពអញ្ជើញចូលរួមមាន ៖ ប្រធាន-អនុប្រធានមន្ទីរគណបក្សខេត្ត, ប្រធានគណៈទាំង៤, ប្រធាន-អនុប្រធានសាខាគណបក្សមន្ទីរ អង្គភាពជុំវិញខេត្តដែលមានពាក់ព័ន្ធ សរុបវត្តមាន ២៧នាក់។