អភិបាលរងខេត្តព្រះវិហារ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ស្តី​ពី​ការ​បូក​សរុប​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​៤ របស់​គណៈកម្មការ​សម្របសម្រួល​កម្មវិធី​សហគមន៍​ព្រៃ​ឈើ​ថ្នាក់​ខេត្ត​ព្រះ​វិហារ​


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃ​​សុក្រ​ ២​ កេីត​ ខែ​ បុស្ស​ ឆ្នាំ​ កុរ​ ឯកស័ក​ ពុទ្ធ​សករាជ​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ តំណាង ​ឯកឧត្ដម​ ប្រាក់​ សុវណ្ណ​ អភិបាល​ខេត្ត​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ស្តី​ពី​ការ​បូក​សរុប​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​៤ របស់​គណៈកម្មការ​សម្របសម្រួល​កម្មវិធី​សហគមន៍​ព្រៃ​ឈើ​ថ្នាក់​ខេត្ត​ព្រះ​វិហារ​ ស្ថិតនៅ​សាលប្រជុំ​ខណ្ឋ​រដ្ឋបាល​ព្រៃ​ឈើ​ព្រះវិហារ​ ដោយ​មាន​ការ​ចូលរួម​ លោក​ ពឹង​ ទ្រី​ដា​ ប្រធាន មន្ទីរ​កសិកម្ម​ និងលោក​អភិបាល​រង​ស្រុក​ឆែប​ អភិបាលរង​ស្រុក​រវៀង​អភិបាលរង​ស្រុក​ជ័យ​សែន​ និង​លោក​នាយរង​ខណ្ឋ​ព្រៃឈើ​ខេត្ត​។ គោល​បំណង​នៃ​កិច្ច​ប្រជុំ​គឺ​ពិគ្រោះ​យោបល់​ស្វែង​រក​ភាព​ប្រឈម​ ដំណោះស្រាយ​ផ្លាស់ប្ដូរ​បទពិសោធន៍​ពង្រឹង​អភិបាល​កិច្ច​ និង​ផ្ដល់​អនុសាសន៍​ដេីម្បី​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្តន៍​ការងារ​សហគមន៍​ព្រៃ​ឈើ​នៅមូល​ដ្ឋាន​ដេីម្បី​ឆ្លើយតប​នឹង​កម្មវិធី​ព្រៃឈើ​ជាតិ​ ដោយ​មាន​ការចូលរួម​សហការ​ជាមួយ​កម្មវិធី​ដៃគូ​លេី​វិស័យ​ព្រៃ​ឈើ​ និង​ជល​ផល​ជំហាន​ទី​២​ (PaFF2) គម្រោង​នេះ​ដឹកនាំ​អនុវត្ត​ដោយ​អង្គការ​ (WFF) និង​ចូល​រួម​អនុវត្ត​ដោយ​ មជ្ឈមណ្ឌល​សម្រាប់​មនុស្ស​ និង​ព្រៃឈើ​ហៅ​កាត់​ថា​ (RECOFTC) អង្គការ​ផ្លាស់ប្ដូរ​បទពិសោធន៍​អនុផលព្រៃឈេី​ (NTFP-EP) និង​សមាគម​ន៍​ថែរក្សា​វប្បធម៌​ និង​បរិស្ថាន​ ហៅ​កាត់​ថា​ (CEPA) ដោយ​គម្រោង​(PaFF2)​ ជា​គម្រោង​ក្រោម​ជំនួយ​បដិភាគ​របស់​ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​ដេីម្បី​អភិវឌ្ឍ​នៃ​ប្រទេស​ស្វីស​ ។