អាជ្ញាធរខេត្តស្ទឹងត្រែងបង្ហាញ ជំហ៊រួមគ្នាសម្អាតបរិស្ថានដើម្បីទីក្រុងស្អាត


អាជ្ញាធរខេត្តស្ទឹងត្រែងបង្ហាញពីជំហររួមគ្នាធ្វើឱ្យទីក្រុងស្អាតពិសេសបង្កើនការអនុវត្តច្បាប់ ចំពោះអ្នកចោលសំរាមរាយប៉ាយ នៅខែមករាឆ្នាំ២០២០នេះ ដើម្បីឱ្យបុគ្គលមួយចំនួន ភ្ញាក់រលឹកឈប់ចោលសំរាមរាយប៉ាយងាក មក ចូលរួមសំអាតបរិស្ថាន លើកកំពស់សោភណ្ឌ័ភាពទីក្រុង។

ក្នុងយុទ្ធនាការសំអាត បរិស្ថាននៅក្នុងខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុមសារឿន អភិបាលខេត្តមានប្រសាសន៍ថា៖ឆ្នាំ២០២០សូម បងប្អុនប្រជាពលរដ្ឋយើងរួមគ្នាស្រឡាញ់ទីក្រុងស្អាត- សម្អាតបរិស្ថាន- ផ្លាស់ប្ដូរទំលាប់ចាស់មកធ្វើអ្វីៗដែលថ្មីស្អាតល្អ-ដើម្បីលើកកម្ពស់សោភណ្ឌភាព សុខភាពរស់នៅឱ្យបានល្អប្រសើរជាងឆ្នាំចាស់។

ឯកឧត្តម សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ថាៈផ្តើមចេញពីកត្តានេះអាជ្ញាធរបានអប់រំប្រជាពលរដ្ឋយើងច្រើន លើកច្រើនសាររួចមកហើយ រួមនិងការរៀបចំទិវាសម្អាតបរិស្ថាននេះផង ដើម្បីឱ្យប្រជាពលរដ្ឋយើងភ្ញាក់រឹកធ្វើការងារ នេះដោយខ្លួនឯង ។

ឯកឧត្តមបញ្ជាក់ថា៖នៅឆ្នាំថ្មីនេះសាលាក្រុងបានកំណត់យកចំណុចសួនច្បារត្រីប៉ាស៊ីអ៉ីឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវបេតុងលេខ២នេះធ្វើជាគំរូ ចូលរួមសម្អាតបរិស្ថានឱ្យបាន ជាប្រចាំ។

ចំពោះទិសដៅឆ្នាំ២០២០នេះក្រុងគឺមាផែនការ ច្រើនចំពោះការរៀបចំអនាម័យបរិស្ថានក៍ដូចជាសណ្តាប់ធ្នាប់ហើយ មានផែនការច្បាស់លាស់និងធ្វើឱ្យកាន់តែប្រសើជាងនេះ។

លោកស្រីឈន សុធារី តំណាងឱ្យប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែងបានគាំទ្រផែនការនេះព្រោះឆ្នាំ២០១៩កន្លងមក អាជ្ញាធរមានសមត្ថកិច្ចបានផ្សព្វផ្សាយជាញឹកញាប់រួចមកហើយស្តីពីការសម្អាត់បរិស្ថាននេះ ។
លោកស្រី សង្ឃឹមថាឆ្នាំ២០២០ប្រជាពលរដ្ឋយើង និងបង្កើនការរៀបចំគេហដ្ឋានធ្វើឱ្យមានសោភណ្ឌភាព បន្ថែមទៀតដើម្បីខេត្តយើងទទូលបានភ្ញៀវទេសចរមកលេងច្រើន។
សូមបញ្ជាក់ថា៖នៅខែកុម្ភៈឆ្នាំ២០២១គណៈកម្មាធិការថ្នាក់ជាតិរៀបចំប្រលងប្រណាំងទិវាទីក្រុងស្អាតលើកទី៣ នឹងចុះមកវាយតំលៃពីទីក្រុងស្អាតជាថ្មីម្តងទៀត ទៅតាមខេត្តនិមួយៗ ដើម្បីរៀបចំដាក់ពិន្ទុនឹងត្រៀមទទួលយកស្លាកសញ្ញាផ្ការំដួលចាប់ពី១ទងទៅដល់៣ទង ចំពោះទីក្រុងណាមានសោភណ្ឌភាពបៃតងល្អ៕