គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០១៩ និង លើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០២០


កំពង់ឆ្នាំងៈ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០១៩និងលើកទិសដៅសម្រាប់អនុវត្តបន្តនៅ ឆ្នាំ២០២០។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង ជាប្រធានគណ:
កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំង និង មានការអញ្ជើញចូលរួមពីលោក
ជំទាវ ប៊ន សុភី អភិបាលរងខេត្ត និង ជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធក្នុងខេត្តជាច្រើនទៀត។