នាវាទេសចរណ៍ COSTA FORTUNA សញ្ជាតិ ITALY បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នាព្រឹកថ្ងៃពុធ ៧ កើត ខែបុស្ស ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២០
នាវាទេសចរណ៍ COSTA FORTUNA សញ្ជាតិ ITALY មាន បណ្តោយ ២៧៣ ម៉ែត្រ និង ទទឹង ៣៥ ម៉ែត្រ ជំរៅទឹក ៨ ម៉ែត្រ ដែលមានអ្នកដំណើរចំនួន ២៩២៤ នាក់នាវិក ចំនួន ៩៧៩ នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៨:០០ និង ចាកចេញនៅម៉ោង ១៥:០០ ។