ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាម៉េរិក ចូលរួមប្រារព្ធខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា តាមរយះ Video Conference


រាជធានីភ្នំពេញ, ថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០៖ លោក ម៉ឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាម៉េរិក រួមជាមួយក្រុមការងារទទួលបន្ទុកតំបន់កណ្តាលខាងត្បូង (Central South) ដែលមានលោក សូ វីសុទ្ធី ជាប្រធាន និងលោក ជិន ដេវីដ ប្រធានសាខាបក្សប្រចាំរដ្ឋខេនថាក់គី បានចូលរួមប្រារព្ធខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា តាមរយះ Video Conference ជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរ-អាម៉េរិកកាំង ចំនួន២៣០នាក់ ដែលរស់នៅក្នុងរដ្ឋខេនថាក់គី (Kentucky) សហរដ្ឋអាម៉េរិក។