ដោយសារប្រទេសប្រទេសមានសុខសន្តិភាពទើបយើងមានឱកាសក្នុងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ


កំពង់ឆ្នាំង : ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ក្នុងពិធីបុណ្យឆ្លងសមិទ្ធផលមានខ្លោងទ្វា របង ស្ពាន និងហេដ្ធារចនាសម្ព័ន្ថ ផ្សេងៗទៀតនៅ ក្នុងវត្តព្រះទ្វា ស្ថិតនៅក្នុង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ឯកឧត្តម អម សុភា លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ព្រះសង្ឃ និង ពុទ្ធិបរិស័ទចំណុះ ជើងវត្តយ៉ាងច្រើនកុះករ ។

ឯកឧត្ដម ឈួរ ច័ន្ទឌឿន បានមានប្រសានន៍បន្តថាៈរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តីបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព អភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យកំណើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូល មកទស្សនាកម្ពុជាមានការកើនឡើងជាលំដាប់និងរក្សាបានកំណើនសេដ្ឋកិច្ចជាតិស្ថិតក្នុងរង្វង់អត្រា៧ភាគរយក្នុងមួយឆ្នាំ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគោរព ពាក្យស្លោករបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទឹ ០១ មករា ឆ្នាំ ២០២០ ថា ” អរគុណសន្តិភាព ” យើងទាំងអស់ គ្នាត្រូវចូលរួម
ការពារសន្តិភាពអោយនៅគង់វង់យូរអង្វែង ។

នៅក្នុងពេលនោះដែរឯកឧត្តមឈួរ ច័ន្ទឌឿន និងលោកជំទាវបានចែកជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារ សារ៉ុង ០១ លោកគ្រូ អ្នកគ្រូក្នុងម្នាក់ៗ ទទូលបានសារ៉ុង ០១ និងថវិកា ១០០០០ រៀល ចំពោះ សិស្សានុសិស្ស ម្នាក់ៗសៀវភៅ ០២ ក្បាលប៊ិច០១ដើម និងថវិកា ២០០០ រៀល និងបានឧបត្ថម្ភថវិកាដល់ប្រជាការពារនិងកងកំលាំងទាំងបីផងដែរ៕