ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា សហរដ្ឋអាមេរិក រៀបចំកម្មវិធីអបអរសាទរខួបទី៤១ នៃទិវាជ័យជំនះ០៧មករា ១៩៧៩-២០២០


(រដ្ឋកាលីហ្វ័រញ៉ា)៖ ថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅរដ្ឋវ៉ាស៊ីងតោន(Washington state)  ក្រុង Seattle (Tacoma)  ភោជនីយ៍ដ្ឋាន Emerald queen Conference center  វេលាម៉ោង ១៨:០០ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៃសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់ឆ្នេរខាងលិច រដ្ឋកាលីហ្វ័រញ៉ា សមាជិក សមាជិកា យុវជនបក្ស បានរៀបចំកម្មវិធីអបអរសាទរខួបទី៤១ នៃទិវាជ័យជំនះ០៧មករា ១៩៧៩-២០២០ ក្រោមអធិបតីភាព ឯកឧត្តម ជុំ សន្ទរី ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងមិចស៊ិកកូ ,ឯកឧត្តម ណុប ដារ៉ា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់ឆ្នេរខាងលិច, ឯកឧត្តម ហ៊ឹង ប៊ុនថន ប្រធានក្រុមការងារប្រចាំរដ្ឋវ៉ាស៊ីងតោន និងប្រតិភូអមដំណើរ។

ដោយមានការចូលរួមពីគណកម្មាធិការអនុសាខា បក្ស ប្រធាន អនុប្រធានយុវជន សមាជិក សមាជិកាយុវជនបក្ស ភ្ញៀវអន្តរជាតិ កុងស៊ុលទូត និងបណ្តាអង្គទូតមួយចំនួនចូលរួម សរុបចំនួនអ្នកចូលរួម៥២៥នាក់។