ថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្តកំពង់ឆ្នាំង ចូលរួមបុណ្យសពស្រ្តី ស្លាប់ដោយសារឆ្លងទន្លេរ ទាំងម្តាយ និងកូន


កំពង់ឆ្នាំងៈនាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដឹកនាំដោយលោកជំទាវ កែ ច័ន្ទមុនី ប្រធានកិត្តិយស សមាគមនារី លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន អនុប្រធានកិត្តិយស សមាគមនារី ដោយមានការចូលរួមពី លោកជំទាវ ប្រធាន អនុប្រធានប្រតិបត្តិ និងលោកស្រី សមាជិកសមាគមនារីខេត្ត បានទៅចូលរួមបុណ្យសពស្រ្តី ស្លាប់ដោយសារឆ្លងទន្លេរ ទាំងម្តាយ និងកូន កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

នៅក្នុងឱកាសនោះ លោកជំទាវ បានសំដែងនូវការ ក្តុកក្តួលយ៉ាងក្រៃលែង និងសោកស្តាយជាពន់ពេកចំពោះក្រុមគ្រួសារដែលបានបាត់បង់នូវកូន និងចៅដែលជាទីស្រឡាញ់ ក៏ដូចជាបាត់បង់នូវសមាជិក របស់គ្រួសារទៀតផង។

បន្ទាប់មកលោកជំទាវអញ្ជើញដឹកនាំក្រុមការងារប្រគល់ផ្ទះ ចំនួន ១ខ្នង ជូនស្រ្តីមេម៉ាយ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងនាំយកសម្ភារៈមួយចំនួនជូនដល់ស្រ្តីមេម៉ាយក្នុងឱកាលនោះផងដែរ ៕