សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន គណៈប្រតិភូសភាបង់ក្លាដេស ចូលជួបសម្តែងការគួរសម និងសវនការ


រសៀលថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា វេលាម៉ោង០៣:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន គណៈប្រតិភូ រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចំនួន ០៨ រូប ដឹកនាំដោយ ឯកឧត្តម មហាមាត់ ហ្វារុក ខាន់ ( Muhammad Faruk Khan ) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបទេសនៃសភាបង់ក្លាដេស និងគណ:ប្រតិភូ អញ្ជើញចូលជួប សម្តែងការគួរសមនិងសវនការក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញដឹកនាំគណ:ប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៥- ០៨ ខែមករា ឆ្នាំ២០២០ ៕