ឯកឧត្តម ប៉ុញ សច្ចៈ ចុះពិនិត្យការងារអន្តរាគមន៍បូមទឹក ដោយស្ថានីយបូមទឹក សមេ្តច ហ៊ុន សែន ទី៥ ជួយសង្រ្គោះស្រូវប្រាំងចំនួន ១៨០ហិកតា


នៅថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញត្រួតពិនិត្យ ស្ថានភាពទឹក និងការងារបង្កបង្កើនផលសម្រាប់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីបច្ចេកទេសក្រោមឱវាទក្រសួង រួមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះពិនិត្យការងារអន្តរាគមន៍បូមទឹក ដោយស្ថានីយបូមទឹក សមេ្តច ហ៊ុន សែន ទី៥ ជួយសង្រ្គោះស្រូវប្រាំងចំនួន ១៨០ហិកតា កំពុងខ្វះទឹករបស់សហគមន៍កសិករប្រើប្រាស់ទឹកនិង ប្រជាពលរដ្ឋនៅក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់សំណង់ស្ទាក់ទឹក ស្ទឹងពោធិ៍សាត់នៃប្រព័ន្ធធារាសាស្រ្ត ដំណាក់ឈើក្រំ ស្ថិតក្នុងស្រុកក្រវ៉ាញ និងស្រុកតាឡូសែនជ័យ ខេត្តពោធិ៍សាត់ ៕