ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ ពិភាក្សា លើសំណើរបស់រដ្ឋបាលក្រុង-ស្រុក


នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ ពិភាក្សា លើសំណើរបស់រដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធនឹងការធ្វើសមាហរណកម្ម បុគ្គលិកដែលបម្រើការងារនៅតាមរដ្ឋបាល ក្រុង-ស្រុក នៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង-ស្រុក ដោយមានការចូលរួមពី ឯកឧត្ដមអភិបាលរងខេត្ត អភិបាល-អភិបាលរងក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធនានាជាច្រើនទៀតផងដែរ។