អភិបាលខេត្ត​តាកែវ​ អញ្ជេីញសួរសុខទុក្ខកម្មកររងគ្រោះថ្នាក់បាក់រលំអាគារនៅខេត្តកែប​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ


ខេត្តតាកែវ​៖​ នៅព្រឹកថ្ងៃពុធ ១៤ កើត ខែបុស្ស ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦៣​ ត្រូវនឹងថ្ងៃទី៨​ខែមករា ឆ្នាំ២០២០​ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលនៃគណៈអភិបាលខេត្តតាកែវ​ អមដំណេីរដោយ​ លោក​ ឈួ​ សុធា​ អភិបាលរងខេត្ត​ លោក​ ណុត​ ស៊ីណាត​ ប្រធានមន្ទីរសុខាភិបាលខេត្ត​ លោក​ ឈូវ​ ឈួន​ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត​ បានអញ្ជេីញសាកសួរសុខទុក្ខ​ លោក​ លី​ ប៊ុនរិទ្ធ​ អាយុ​ ២៨ឆ្នាំ​ រស់នៅភូមិកន្ទួតធំ​ ឃុំត្រឡាច​ ស្រុកទ្រាំង​ ខេត្តតាកែវ​ ដែលជាកម្មកររងគ្រោះថ្នាក់បាក់រលំអាគារកម្ពស់​ ៦ជាន់​ នៅខេត្កកែប​ កាលពីថ្ងៃទី៣​ ខែមករា​ ឆ្នាំ​២០២០​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ​ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោកគ្រូ​ អ្នកគ្រូពេទ្យ​ជំនាញ​។

ឆ្លៀតឱកាស​នោះដែរ​ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្ត​ នាំយកថវិកាបស់​ ឯកឧត្តម​កត្តិនីតិកោសលបណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទីស្ដីគណៈរដ្ឋមន្រ្តី​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ​ ចំនួន​ ២លានរៀល​ និង​ថវិកាផ្ទាល់​ ឯកឧត្តម​អភិបាលខេត្ត​ ចំនួន​ ១លានរៀល​ ដេីម្បីប្រគល់ជូនគ្រួសារប្អូនប្រុសដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

តមកឯកឧត្តម​អភិបាលខេត្តតាកែវ​ ក៏បានជម្រុញដល់លោកគ្រូពេទ្យ​ អ្នកគ្រូពទ្យទាំងអស់ត្រូយកចិត្តទុកដាក់ខ្ពស់​ ប្រេីអស់លទ្ធភាពដេីម្បីជួយព្យាបាលជំងឺប្អូនប្រុស​ ដែលរបួសបែកក្បាលជង្គង់​ ផ្នែកខាងឆ្វេង​ ឲ្យបានឆាប់ជាសះស្បេីយឆាប់បានត្រឡប់ទៅផ្ទះវិញ​៕