កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​តេក្វាន់ដូ (Dan KUKKIWON)


ខេត្ត​កំពង់​ចាម៖ ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ​តេក្វាន់​ដូរ (Dan KUKKIWON) ​ដល់​ក្លឹប​តេក្វាន់ដូ វិទ្យាល័យ​ ហ៊ុន សែន ពាមជីកង ខេត្ត​កំពង់​ចាម។ ការ​ហាត់​កីឡា​តេក្វាន់​ដូ​នេះ មិន​ត្រឹម​តែ​ជួយ​លើក​កម្ពស់​វិស័យ​កីឡា​នៅ​តាម​សាលារៀន លើក​កម្ពស់​ការ​ថែ​ទាំ​សុខភាព​សិស្សានុសិស្ស​ប៉ុណ្ណោះ​ទេ ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​សាមគី្គភាព​ ភាតរភាព​ក្នុង​ចំណោម​យុវជន និង​ជួយ​ឱ្យ​ពួកគេ​ចាក​ឆ្ងាយ​ពី​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ផ្សេងៗ​ផង​ដែរ។​​​

​កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នោះ​ក៏​មាន​ការ​ប្រគល់​កម្រាល និង​សម្ភារៈ​ហ្វឹកហាត់​ ដល់​ក្លឹប​តេក្វាន់ដូ ហ៊ុន សែន ពាម​ជីកង ព្រមទាំង​បំពាក់​មេដាយ​មាស ជូន​លិខិត​ថ្លែង​អំណរ​គុណ​ក្នុង​ការ​ឧបត្ថម្ភ​ថវិកា​គាំទ្រ ដល់​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​លើក​ទី​៥ របស់​សមាគម​តេក្វាន់ដូ​រាជធានី​ភ្នំពេញ​ផង​ដែរ៕

០៩ មករា ២០១៩ | ​វិទ្យាល័យ​ ហ៊ុន សែន ពាមជីកង ខេត្ត​កំពង់​ចាម