សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបស្ថាបនិក WEF


បន្ទាប់ពីបានពិសាអាហាការងារថ្ងៃត្រង់រួចហើយ នៅរសៀលម៉ោង ២:១៥នាទី ថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារបន្តជាមួយ លោកសាស្រ្តចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធាន (World Economic Forum-WEF) នៅសាល Congress Center

លោក Klaus Schwab បានស្វាគមន៍វត្តមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ លោកនឹង អញ្ជើទៅទស្សនៈកិច្ច នៅប្រទេសកម្ពុជា ក្នុងពេលដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅក្នុងខែឧសភាខាងមុខនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះលោកសាស្រ្តាចារ្យ និងសហការីដែលជួយកម្ពុជា ក្នុងការ ទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន។ សម្តេចតេជោ រីករាយ បន្តសហការជាមួយ លោកសាស្រ្តាចារ្យ និងសហការីដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនៅពេលខាងមុខនេះទទួលបានជោគជ័យ។

នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅកម្ពុជាគឺ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា ទី១)-មិនយកកម្រៃលើទិដ្ឋាការ(VISA) ទី២)-មិនយកកម្រៃលើសំបុត្រធ្វើដំណើរពីរាជធានីភ្នំពេញទៅទស្សនាខេត្តសៀមរាប និង ទី៣)-មិនយកកម្រៃការចូលទស្សនាប្រាសាទបុរាណខ្មែរទាំងអស់ ជូនដល់វាគ្មិនបរទេស និងអ្នកសេដ្ឋកិច្ចទាំងឡាយដែលនឹងអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន នៅប្រទេសកម្ពុជា។ អ្វីដែលសម្តេចតេជោចង់ឃើញគឺ វេទិកានេះនឹងបញ្ចប់ដោយជោគជ័យប្របកដោយអត្ថន័យដែលមិនអាចបំភ្លេចបានពីសំណាក់អ្នកចូលរួម និងរួមទាំងការស្នាក់នៅក្នុងប្រទេសកម្ពុជាប្របដោយសុវត្ថិភាព។ ការប្រារព្វវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងប្រទេសកម្ពុជាខាងមុខ គឺដើម្បីអបអរសាទរខួប៥០ឆ្នាំរបស់អាស៊ាន និងការប្រមើលមើលពីអនាគតរបស់អាស៊ានផងដែរ។

បន្ទាប់ពីបានជួបពិភាក្សាជាមួយលោកសាស្រ្តាចារ្យហើយ នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន រួមជាមួយមេដឹកនាំនៃប្រទេសនានាបានអញ្ជើញចូលរួមវេទិកាស្តីពីតើអាស៊ានជាសហគមន៍មួយហើយឬនៅ?” ដែលបានផ្សាយផ្ទាល់ (LIVE) មុននេះបន្តិចពីសាល។ នេះជាកម្មវិធីចុងក្រោយនៃ វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos, Switzerland