ឯកឧត្តម រុន តូ បានអញ្ជើញចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិន


នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ប៊ុល ដែលលី អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន អនុប្រធាន មុខព្រួញចុះជួយ ខេត្តប៉ៃលិន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិនដើម្បី ៖
១- ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំងក្នុងស្រុកសាលាក្រៅ
២- ចុះពិនិត្យទីតាំងដែលមន្ទីរត្រៀមតម្លើងម៉ាស៊ីនខ្នាតធំ ៦៥ សេះ សម្រាប់អន្តរាគមន៍បូមទឹក ដាក់អាងទឹកអូរដូនតា ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់
៣- ចុះពិនិត្យស្ថានភាពទឹក ដែលមន្ទីបានត្រៀមទុកតាមប្រឡាយ នៅផ្នែកខាងលើនៃប្រព័ន្ធធារាសាស្ត្រអូរដូនតា ស្ថិតក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ ទឹកនេះតម្កល់ទុកជូនប្រជាពលរដ្ឋ៣ភូមិ នៃឃុំស្ទឹងត្រង់ សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងនេះ ៕