ពលរដ្ឋខ្មែររស់នៅទីក្រុងប្រិសបិន ប្រទេសអូស្រ្តាលី ជួបជុំអបអរសាទរខួបទី៤១ ថ្ងៃជ័យជម្នះ៧មករា


(ទីក្រុងប្រិសបិន)៖ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅទីក្រុងប្រិសបិន ប្រទេសអូស្រ្តាលី បានប្រារព្ធពិធីជួបជុំមហាគ្រួសារខ្មែរ ដើម្បីរំលឹកខួបអនុស្សារីយ៏លើកទី៤១ នៃទិវាបុណ្យជាតិ ជ័យជំនៈ ៧ មករា ដោយមានការចូលរួមពីប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងប្រិសបិនប្រមាណ២០០នាក់ ក្នុងចំណោមនោះ គេឃើញវត្តមានរបស់សិល្បៈករជើងចាស់ លោក ខៃ ប្រសិទ្ធ ក៏បានចូលរួមក្នុងពិធីជួបជុំនោះផងដែរ។