សម្តេច ពិជ័យសេនា ទៀ បាញ់ បានទទួលស្វាគមន៍ គណៈប្រតិភូជាន់ខ្ពស់ក្រុមហ៊ុន China North Industries Corporation (NORINCO) នៃសាធារណរដ្ឋប្រជាមានិតចិន


រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលស្វាគមន៍ គណៈប្រតិភូជាន់ខ្ពស់ក្រុមហ៊ុន China North Industries Corporation (NORINCO) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម Yang Changfeng សមាជិកគណៈកម្មាធិការ នៃគណៈកម្មាធិការគ្រប់គ្រងការិយាល័យផ្កាយរណបនាំផ្លូវ និងជាប្រធានផ្នែករចនាប្រព័ន្ធផ្កាយរណបនាំផ្លូវ BeiDou ចូលជួបសម្តែងការគួរសម នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។