លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី បានទទួលជំនួបសម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា


លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានទទួលជំនួបសម្តែងការគួរសមជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសំណេះសំណាល និងពិភាក្សាពីវឌ្ឍនភាពរបស់ក្មេងស្រី និងស្ត្រីនៅកម្ពុជាក្នុងវិស័យអាទិ៍ភាពដូចជា វិស័យអប់រំ សុខភាព ពង្រឹងភាពអង់អាចដល់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច ស្ត្រីក្នុងសេចក្តីសម្រេចចិត្ត កិច្ចការពារផ្លូវច្បាប់ ស្រ្តី និងការប្រែប្រួលអាកាសធាតុ និងស្ត្រីក្នុងវិស័យព័ត៌មានវិទ្យា។ ជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួងកិច្ចការនារី រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ។