ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ២០២០
សកម្មភាពការបាញ់គ្រាប់ពិត របស់កងអនុសេនាធំពហុជំនាញវិស្វកម្ម លេខ ៣៩៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត គឹមសាន អគ្គនាយករង មជ្ឈមណ្ឌលជាតិ និងជានាយក សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនកម្លាំងមួកខៀវកងអនុសេនាធំវិស្វកម្មពហុជំនាញ ចំនួន១៨៤នាក់ ទៅសាធារណរដ្ឋ លីបង់ ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ ដែលនឹងបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ នៅខែមករា ក្នុងពេលខាងមុខនេះ។