គម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន


នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៧ ក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណើរតំណាងភ្នាក់ងារទឹកបារាំង Rhine-Meuse ចុះពិនិត្យស្ថានីយទឹកស្អាតនៅឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាជំនួយរបស់ភ្នាក់ងារទឹកបារាំង Rhine-Meuse ។ ស្ថានីយទឹកស្អាតនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតដល់បងប្អូនប្រជាពលរដ្ឋចំនួន ៦ ភូមិ នៅក្នុងឃុំថ្មី ។ ក្រុមការងារ នឹងបន្តជូនដំណើរតំណាងភ្នាក់ងារទឹកបារាំង ជួបពិភាក្សាពីគម្រោងជំនួយស្ថានីយទឹកស្អាតនៅឃុំពុទ្ទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ និងឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ៕