ឯកឧត្តម ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា


ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជន បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Amphay Kimdavong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ លើទស្សនៈរួមនៃប្រទេសទាំងពីរ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ឱ្យកាន់តែល្អប្រសើរថែមទៀត។

ជំនួបពិភាក្សាការងារនាពេលនេះ ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា៕