លោក ភុំ រ៉ា អញ្ជើញបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្តីពីនីតិវិធី និងបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មសម្ភារកសិកម្មនៅខេត្តឧត្តរមានជ័យ


ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មចូលរួមបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ដោយមានការចូលរួមពីក្រុមការងារនាយកដ្ឋាននីតិកម្មកសិកម្ម និងលោកប្រធានមន្ទីរ និងសហការីកសិកម្មខេត្តឧត្តរមានជ័យ ព្រមទាំងបងប្អូនអាជីវករផងដែរ។