លោកជំទាវវេជ្ជ អុឹង កន្ថាផាវី បានដឹកនាំគណៈប្រតិភូមកពីក្រសួងពាក់ព័ន្ធ ធ្វើទស្សនៈកិច្ច លើគម្រោងស្តីពី ការបញ្រ្ជាបយេនឌ័រ សម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី


លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូមកពីក្រសួងពាក់ព័ន្ធ ធ្វើទស្សនៈកិច្ច លើគម្រោងស្តីពី “ការបញ្រ្ជាបយេនឌ័រ សម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី” តាមរយៈកិច្ចសហការរបស់មន្ទីរកិច្ចការនារីខេត្តសៀមរាប ជាមួយមន្ទីរពាក់ព័ន្ធចំនួន៧ ដែលមានការគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ គម្រោងនេះចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ហើយបានជ្រើសរើសក្រុមគោលដៅបានចំនួន៣០នាក់ (ស្រ្តី ២០នាក់)។ ក្រុមគោលដៅនេះបានទទួលវគ្គបណ្តុះបណ្តាលដូចជា អាជីវកម្មភូមិ វិភាគយេនឌ័រ វិភាគអាជីវកម្ម គ្រប់គ្រងប្រាក់ចំណូល អតិថិជន ផែនការផលិតកម្ម និងបដិសណ្ឋារកិច្ច ។ បន្ទាប់ពីគម្រោងចាប់ផ្តើមសហគមន៍ទទួលបានភ្ញៀវទេសចរណ៍កើនឡើងធ្វើឱ្យជីវភាពប្រសើរជាងមុន។ ទស្សនៈកិច្ចសិក្សានេះធ្វើនៅថ្ងៃទី អង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ព.ស.២៥៦៣ត្រូវនឹងថ្ងៃទៅ ១៤ ខែមករា ឆ្នាំ២០២០ នៅឃុំខ្នារពោធិ៍ ខេត្តសៀមរាប។