សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំសេចក្ដីព្រាងផែនការសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម


នៅព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ១៥ ខែមករាឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំសេចក្ដីព្រាងផែនការសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រារព្ធឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីកំណត់ផែនការសកម្មភាព ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយក្រសួងនគបាលវៀតណាម ទាំងការផ្លាស់ប្ដូរទស្សនកិច្ច ការចែករំលែកបទពិសោធន៍ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការតាមបន្ទាត់ព្រំដែន៕