ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើនជួបការលំបាកចំនួន២គ្រួសារបានទទួលអំណោយពីលោកជំទាវបណ្ឌិត សឿ សុជាតា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌


កំពង់ឆ្នាំងៈ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា រួមជាមួយសហការី ដែលជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង់ នៅព្រឹកថ្ងៃ១៥ ខែមករា ឆ្នាំ២០២០នេះ បានចុះសាក សួរសុខទុក្ខនិងនាំយកអំណោយជូនជនចាស់ជរាគ្មានទីពឹង និង ស្រ្តីមេម៉ាយកូនច្រើនជួបការលំបាកចំនួន២គ្រួសារនៅ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

អំណោយដែលលោកជំទាវបណ្ឌិតឧបត្ថម្ភដល់២គ្រួសារដូចខាងក្រោមៈ

១.លោកយាយឈ្មោះ ញាណ លុយ ចិញ្ចឹមចៅកំព្រា៣នាក់នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ទទួលបានថវិកា២០ម៉ឺនរៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

២.ស្រ្តីមេម៉ាយឈ្មោះតាំង យូ មានកូន៩នាក់នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ទទួលបានថវិកាជាង២លានរៀលសំរាប់ជួសជុលផ្ទះនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

លោកជំទាវបណ្ឌិត សឿ សុជាតា ក៏បានផ្តាំផ្ញើដល់ ប្រជាពលរដ្ឋដែលជួបការលំបាកទាំង២គ្រួសារ អោយខិតខំថែទាំសុខភាព អោយបានល្អ ដោយរស់នៅស្អាត ហូបស្អាត បេីស្ថានភាពសុខភាពមិនស្រួលត្រូវអញ្ជេីញទៅមន្ទីរពេទ្យឬមណ្ឌលសុខភាព អោយបានទាន់ពេលវេលា។ ជាពិសេសត្រូវបញ្ជូនកូនចៅអោយបានចូលរៀនគ្រប់ៗគ្នាដើម្បីអនាគតដ៏ល្អរបស់ពួកគេក្នុងថ្ងៃខាងមុខ៕