អភិបាលសៀម រាប ចុះពិនិត្យពីស្ថានភាព និងសួរសុខទុក្ខបងប្អូនអាជីវករដែលកំពុងប្រកបរបរលក់ដូរក្នុងផ្សារភ្នំក្រោម ក្រុងសៀមរាប ខេត្តសៀមរាប


នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីចេញពីវត្តភ្នំក្រោម ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពបានចុះពិនិត្យពីស្ថានភាព និងសួរសុខទុក្ខបងប្អូនអាជីវករដែលកំពុងប្រកបរបរលក់ដូរក្នុងផ្សារភ្នំក្រោម ក្រុងសៀមរាប ខេត្តសៀមរាប។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តក៏បានស្នើដល់បងប្អូនម្ចាស់អាជីវកម្មទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះ អនាម័យលើម្ហូបអាហារ ការផលិតរាល់ចំណីអាហារឱ្យមានគុណភាពខ្ពស់ ជៀសវាងពុំមានគុណភាព និងគ្មានអនាម័យដែលធ្វើឱ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ ជាពិសេសការគាំទ្រកសិផល និងផលិផលក្នុងស្រុកឱ្យបានច្រើន។ ម្យ៉ាងទៀត យើងត្រូវគាំទ្រត្រូវធ្វើការវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងចោលពាសពាលពាសកាល ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ៕