ពិធីចុះហត្ថលេខា ប្រគល់ ទទួលថវិកា មូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរីក សម្រាប់គម្រោង «អភិរក្សវត្ថុ ជាតិពន្ធុ នាសវត្សទី២០ ដំណាក់កាលទី២»


នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នាសារមន្ទីរទួលស្លែង លោកជំទាវ ភឿងសកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរីកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាប្រគល់ ទទួលថវិកាដែលជាអំណោយដ៏ថ្លៃថ្លានៃមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរីកសម្រាប់ការ «អភិរក្សវត្ថុជាតិពន្ធុ នាសវត្សទី២០ដំណាក់ កាលទី២»។ គម្រោងនេះ ផ្តោតសំខាន់ទៅលើ ការអភិរក្សវាយនភណ្ឌនៅសារមន្ទីរទួលស្លែង ដែលជាតឹកតាងប្រវត្តិសាស្រ្តសម្រាប់បម្រើដល់សាធារណជនធ្វើការ សិក្សា ឈ្វេងយល់អំពីអំពើឧក្រឹដ្ឋកម្មដែលរបបខ្មែរក្រហមបានប្រព្រឹត្តមកលើប្រជាជនកម្ពុជារាប់លាននាក់ក្នុងអំឡុងឆ្នាំ ១៩៧៥ដល់ឆ្នាំ១៩៧៩។