បច្ច័យចំនួន​ ៣០លានរៀលបានប្រគេនព្រះសង្ឃ​ និងគណៈកម្មការអាចារ្យវត្តជ័យមង្គល(ហៅវត្តកំភុន)ក្នុងស្រុកសេសា​ន


នារសៀលថ្ងៃព្រហស្បតិ៍​ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦​ ខែមករា ឆ្នាំ២០២០នេះ​ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមនិងក្រុមការងារបា​ននាំយកបច្ច័យចំនួន​ ៣០លានរៀន​ ប្រគេនព្រះសង្ឃនិងគណៈកម្មការអាចារ្យវត្តជ័យមង្គល(ហៅវត្តកំភុន)​ ដើម្បីទៅបែងចែកទៅតាមតម្រូវការចាំបាច់ដេីម្បីកសាងសមិទ្ធផលនានានៅក្នុងវត្តជ័យមង្គល(ហៅវត្តកំភុន)​ ក្នុងស្រុកសេសាន​ ខេត្តស្ទឹងត្រែង​។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានលើកឡើងថា ការប្រគេនបច្ច័យទាំងនេះដើម្បីយកទៅកសាងសមិទ្ធផលនានាក្នុងវត្ត ជាប្រយោជន៍បម្រើដល់វិស័យព្រះសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែមានភាពរីកចំរើនដូចវិស័យអាណាចក្រដែលវិស័យទាំងពីរត្រូវដើរទន្ទឹមគ្នា ឆ្ពោះទៅរកភាពរុងរឿង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា វិស័យពុទ្ធចក្របានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំធនធានមនុស្សឱ្យមានចំណេះដឹង សិលធម៍ និងវិន័យ ជាពិសេសបានរួមចំណែកយ៉ាងច្រើនក្នុងការនាំកម្ពុជាឲ្យមានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន នឹងបន្តរួមចំណែកការពារសុខសន្តិភាពតទៅអនាគតបន្តទៀត៕