សកម្មភាព​សប្ដាហ៍​ទី៣ នៃ​​វគ្គបណ្ដុះបណ្ដាលរយៈពេល១២សប្ដាហ៍ Technovation cambodia 2020


នៅ​ក្នុង​សប្ដាហ៍​ទី៣ នេះដែរ ក្រុម​យុវតី​កំណត់ថាតើ អ្វី​រកឫសគល់​នៃ​បញ្ហា​​ដែល​កើត​មាន​ឡើង​​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ ដែល​អាច​បង្កើត​ជា​កម្មវិធី​ទូរសព្ទ​ដៃ​មាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ ថែមទាំង​អាច​ដាក់ឱ្យ​អ្នក​ប្រើប្រាស់​សាកល្បង​ដើម្បី​ធ្វើការ​កែលម្អ​នៅ​ពេល​ក្រោយ ដោយ​ឡើង​បង្ហាញ​តាម​ក្រុម​នីមួយៗ និង​គំនូរព្រាង​រូបរាង​កម្មវិធី​ទូរសព្ទ​ដៃ​នៅ​លើ​ក្រដាស ដោយ​អាច​កាត់​ជា​ក្រដាស​តូច​ៗ ដើម្បី​រចនា​ជាក់ស្ដែង​នៅ​ក្នុង​កម្មវិធី​ ។

សូម​រំលឹក​ផង​ដែរថា កម្មវិធី Technovation​ បាន​បណ្ដុះបណ្ដាល​លើ​ពីរ​ចំណុច​សំខាន់ៗ​គឺ ជំនាញ​ជា​សហគ្រិនភាព និង​​បច្ចេកវិទ្យា និង​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃទី០៥ ខែ​មករា ឆ្នាំ២០២០​កន្លង​ទៅ​នេះ និង​​មាន​​រយៈ​ពេល​១២​សប្ដាហ៍​។