កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថា នៅថ្នាក់មូលដ្ឋានជាម្ចាស់នៃធនធាន និងជាម្ចាស់នៃការសម្រេចចិត្ត ក្នុងការបង្កើតគម្រោងការអភិវឌ្ឍន៍នានា ដូច្នេះសូមឲ្យមានការយកចិត្តទុកដាក់លើការងារជាច្រើនដែលក្រសួង ឬថ្នាក់ជាតិ បានតំរង់ទិសផងដែរ ការថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រកាសផ្សព្វផ្សាយសារាចណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុ ស្តីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម។
គួរបញ្ជាក់ផងដែរថា ច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២០ ត្រូវបានប្រកាស ឱ្យប្រើ ដោយ ព្រះរាជក្រមលេខ នស/ រកម/១២១៩/០២៥ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។ ដើម្បីអនុវត្តច្បាប់នេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២៣៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបែងចែកឥណទាន ចំណូលថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ និង អនុក្រឹត្យលេខ ២៤០ អនក្រ.បកចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៩ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ មានដំណើរការប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងសម្រេចបានតាមគោលដៅ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ក្រោយពេលទទួលបានប្រកាសស្តីពីការប្រគល់កាតព្វកិច្ចប្រមូលចំណូល និងការបែងចែកឥណទានចំណាយថវិការដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលរាជធានីត្រូវចេញសេចក្តីសម្រេច ធ្វើប្រតិភូកម្ម ចំណូល ចំណាយថវិកា និងអាណាប័កផ្ទេរសិទ្ធិទៅឱ្យអភិបាលនៃគណៈអភិបាលខណ្ឌ ចំណុះរាជធានីដើម្បីអនុវត្តថវិកាដោយខ្លួនឯង
ដោយផ្អែកលើសៀវភៅតម្រោងចំណូល ចំណាយថវិកាឆ្នាំ២០២០ ដែលរដ្ឋបាលខណ្ឌបានរៀបចំរួច និងបានដាក់បញ្ចូលទៅក្នុងសៀវភៅម្រោងចំណូលចំណាយថវិកាឆ្នាំ២០២០របស់រដ្ឋបាលរាជធានី និងត្រូវបានត្រតពិនិត្យនីត្យានុកូលភាព និងបញ្ជាក់អនុលោមភាពទទួលស្គាល់ដោយអភិបាលនៃគណៈអភិបាលរាជធានី និងត្រូវចេញសេចក្តីសម្រេចធ្វើប្រតិភូកម្មចំណូល ចំណាយថវិកា និងអាណាប័កផ្ទេរសិទ្ធិទៅឱ្យចៅសង្កាត់នីមួយៗចំណុះរាជធានីដើម្បីអនុវត្តថវិកាដោយខ្លួនឯង ដោយផ្អែកលើសៀវភៅគម្រោងចំណូល ចំណាយថវិកាឆ្នាំ២០២០ ដែលរដ្ឋបាលសង្កាត់នីមួយៗ បានរៀបចំរួច និងត្រូវបានត្រួតពិនិត្យនីត្យានុកូលភាព និងបញ្ជាក់អនុលោមភាពទទួលស្គាល់ ដោយគណៈអភិបាល។
អភិបាលនៃ គណៈអភិបាលក្រុង ត្រូវចេញសេចក្តីសម្រេច ធ្វើប្រតិភូកម្ម ចំណូលចំណាយថវិកា និងអាណាប័កផ្ទេរសិទ្ធិទៅឱ្យចៅសង្កាត់នីមួយៗចំណុះក្រុង ដើម្បីអនុវត្តថវិកាដោយខ្លួនឯង ដោយផ្អែកលើសៀវភៅគម្រោងចំណូលចំណាយថវិកាឆ្នាំ២០២០ ដែលរដ្ឋបាលសង្កាត់នីមួយៗ បានរៀបចំរួច និងត្រូវបានត្រតពិនិត្យនីត្យានុកូលភាព និងបញ្ជាក់អនុលោមភាពទទួលស្គាល់ដោយអភិបាលនៃគណៈអភិបាលខេត្ត។ រដ្ឋបាលរាជធានី និងរដ្ឋបាលក្រង ត្រូវផ្ញើសេចក្តីសម្រេច ធ្វើប្រតិភូកម្មចំណូលចំណាយថវិកា និងអាណាប័កផ្ទេរសិទ្ធិ ទៅឲ្យសង្កាត់នីមួយៗ ជូនទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ០១ច្បាប់ និងរតនាគាររាជធានី ខេត្ត០១ច្បាប់ អភិបាលនៃគណៈអភិបាលរាជធានី និងអភិបាលនៃគណៈអភិបាលក្រុងត្រូវទទួលខុសត្រូវចំពោះថវិកាធ្វើប្រតិភូកម្មដែលអនុវត្ត ដោយ អាណាប័កផ្ទេរសិទ្ធិ ផងដែរ ៕