ឯកឧត្តម ជួន ប៊ិតថុល បានដឹកនាំមន្រ្តីបចេ្ចកទេស រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះពិនិត្យការងារសាងសង់ការដ្ឋានទំនប់អាងទឹករក្សា


នៅថៃ្ងចន្ទ ១១រោច​ ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបចេ្ចកទេស រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះពិនិត្យការងារសាងសង់ការដ្ឋានទំនប់អាងទឹករក្សា ស្ថិតនៅក្នុងឃុំរក្សា ស្រុករវៀង និងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ដំណើរការងារសម្រេចបានកាយបង្វៀងស្ទឹងបាន ៣០០ម៉ែត្រ នៃប្រវែងសរុប ៥៥០ម៉ែត្រ និងសម្អាតគ្រឹះបាតទំនប់ខាងឆ្វេង ប្រវែង ៩៥៨ម៉ែត្រ ៕