សិក្ខាសាលាស្ដីពី ការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំ រំកិល ឆ្នាំ ២០២១-២០២៣ តាមប្រព័ន្ធអនឡាញ និងផែនការយុទ្ធសាស្រ្ដថវិកាឆ្នាំ ២០២១-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ


នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ភួង សោភា រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំ រំកិល ឆ្នាំ ២០២១-២០២៣ តាមប្រព័ន្ធអនឡាញ និងផែនការយុទ្ធសាស្រ្ដថវិកាឆ្នាំ ២០២១-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕