ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ


នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៧ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តកំពង់ធំ ។
លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការ ថា តាមរយៈការចាត់វិធានការនានាក្នុងការប្រមូល និងថែរក្សាទឹកទុកបានយ៉ាងល្អ នារដូវវស្សាកន្លងមក បានធ្វើឱ្យស្ថានភាពទឹកដែលយើងមាននាពេលនេះ គឺអាចធានាបានទាំងស្រុងសម្រាប់ផ្គត់ផ្គង់ឱ្យការផលិតស្រូវប្រាំងមើលច្រើនទៀត