ក្រុមការងារអគ្គនាយកដ្ឋានលំនៅឋាន បានចុះពិនិត្យ និងតាមដានការចូលស្នាក់នៅរបស់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ នៅភូមិជីកដី ឃុំអណ្តូងត្របែក


នៅថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រុមការងារអគ្គនាយកដ្ឋានលំនៅឋាន ដឹកនាំដោយ ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ដោយមានការចូលរួមពីលោកប្រធានមន្ទីរដនសខេត្តស្វាយរៀង ប្រធានភូមិបាលស្រុករមាសហែក និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងតាមដានការចូលស្នាក់នៅរបស់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។